លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០

ចេញផ្សាយ ពី P.M.C.TV
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ ។ សមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មានការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី និងប្រជាជនក្នុងសហគមន៍ ដែលជាសមាជិកសកម្ម និងគាំទ្រ ចំនួន ៧៧១៤ នាក់ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន មានដូចជា៖ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់ ៕ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី១៨ មិថុនា ២០២៤ 🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia