ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផុសចម្រៀងមួយបទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា

ចេញផ្សាយ ពី P.M.C.TV
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផុសចម្រៀងមួយបទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៣! ដែលមានខ្លឹមសារ រៀបរាប់អំពីតួនាទីភារកិច្ចនៃកងរាជអាវុធហត្ថ និងសកម្មភាពប្រចាំថ្ងៃរបស់អាវុធហត្ថរាជធានីភ្នំពេញ ដែលបុគ្គលភាគច្រើនពុំធ្លាប់បានដឹងច្បាស់។ កងរាជអាវុធហត្ថមានភារកិច្ច៖ ក. រ៉ាប់រងសកម្មភាពខាងប៉ូលីសរដ្ឋបាល – រក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ – រ៉ាប់រងឱ្យមានការគោរពច្បាប់និងបទបញ្ជាទាំងឡាយ – ផ្តល់ព័ត៌មាននិងជួយសង្គ្រោះពលរដ្ឋស៊ីវិល ខ. រ៉ាប់រងសកម្មភាពខាងប៉ូលីសតុលាការ – ពិនិត្យកត់ត្រានូវឧក្រិដ្ឋកម្មនិងទោសកម្ម – ធ្វើកំណត់ហេតុអំពីបទល្មើស – ប្រមូលផ្តុំភស្តុតាងផ្សេងៗ – ស្រាវជ្រាវរាវរកអ្នកប្រព្រឹត្តបទល្មើស ដើម្បីបញ្ជូនខ្លួនទៅតុលាការតាមដីកាតុលាការ – ទទួលបន្ទុកអនុវត្តតាមដីកាផ្ទេរអំណាច ពីចៅក្រមស៊ើបសួរ គ. បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងផ្នែកយោធា – ទទួលបន្ទុករក្សាសុវត្ថិភាព និងបំពេញតួនាទីជាកងកិត្តិយស ជាប្រយោជន៍ដល់ស្ថាប័នរាជរដ្ឋាភិបាល និងអាជ្ញាធរជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា – ការពារទីតាំងយោធា – កិច្ចការប៉ូលីសយោធា នៅក្នុងនិងក្រៅទីតាំងកងទ័ព ឃ. ផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការជាចាំបាច់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!