ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តស្វាយរៀង​

ចេញផ្សាយ ពី P.M.C.TV
នៅព្រឹកថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២​នេះ​ឯកឧត្តម​ សុខ​ រស់​ អភិបាលរងខេត្តស្វាយរៀង​ តំណាង​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តស្វាយរៀង​ សម្រាប់ការិយបរិឆ្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ក្នុងនាមតំណាងឲ្យឯកឧត្តមអភិបាលខេត្ត​ ឯកឧត្តម​ សុខ​ រស់​ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមាន ឯកឧត្តម​ ​អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃផ្ដល់កិត្ដិយសក្នុងកិច្ចប្រជុំនៅថ្ងៃនេះ។ ឯកឧត្តម​បន្តថា​ ការងារសនវកម្មផ្ទៃក្នុង ត្រូវបានចាត់ទុកថាជាការងារអាទិភាពមួយដ៏មានសារៈសំខាន់ និងទទួលបានការយកចិត្ដទុកដាក់យ៉ាងខ្លាំង ហើយការអនុវត្ដកិច្ចការនេះ បានក្លាយជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ។ ការងារសវនកម្មផ្ទៃក្នុង ជាកិច្ចការដែលមានភាពឯករាជ្យ និងជាមុខងាររបស់ស្ថាប័ន ដែលបានផ្ដល់នូវគុណតម្លៃបន្ថែម និងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចប្រតិបត្ដិការនានារបស់ស្ថាប័ននីមួយៗ ដែលជួយ ឱ្យសម្រេចនូវគោលបំណង តាមរយៈការពិនិត្យមើល និងវាយតម្លៃនូវកិច្ចដំណើរការនានា នៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងអភិបាលកិច្ចរបស់ស្ថាប័ន ។ ឯកឧត្តមបន្ថែមទៀតថា​ ក្នុងនាមរដ្ឋបាលខេត្ត​ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចុះបំពេញបេសកកម្មការងារនៅខេត្ដស្វាយរៀង របស់ក្រុមការងារគណៈ​ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ​និងសូមថ្លែងអំណរគុណ ដល់លោក លោកស្រី ជានាយកទីចាត់ការ/អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងភាគីពាក់ព័ន្ធ ដែលបានសហការ និងបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារសវនកម្មផ្ទៃក្នុង ​ធ្វើឱ្យដំណើរការការងារសវនកម្ម ប្រព្រឹត្ដទៅដោយរលួនល្អ និងទទួលបានលទ្ធផល​ ហើយរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នាពេលនេះ។ ដោយលោក គង់ វ៉ាន់ឌី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!