(ខេត្តបន្ទាយមានជ័យ)កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងផ្លូវមូលនិធិសង្កាត់អូរឫស្សី នារសៀលថ្ងៃចន្ទ

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងផ្លូវមូលនិធិសង្កាត់អូរឫស្សី។ នារសៀលថ្ងៃចន្ទ ១២រោចខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ ការដេញថ្លៃគម្រោងផ្លូវនៅភូមិប្រជាធម្មខាងកើត ក្នងសង្កាត់អូរឫស្សី ខេត្តបន្ទាយមានជ័យ គម្រោងផ្លូវបេតុងមានប្រវែង បណ្តោយ ៤០០ ម៉ែត្រ ទទឹង៨ ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រស្នើនឹង១តឹកកន្លះក្រុមហ៊ុនចូលរួមដេញថ្លៃមាន៤’ ១ ក្រុមហ៊ុនវឿង សុម៉េង ២ ក្រុមហ៊ុន ស៊ន់ សុីណាខនស្ត្រាក់សិន ៣ ក្រុមហ៊ុន លឹម សុខលេង ៤ ក្រុមហ៊ុន ឌី ភាជ ឯក ក្រុមហ៊ុនដេញថ្លៃឈ្នះបានទៅលើក្រុមហ៊ុន លឹម សុខលេង ។ប្រជាពលរដ្ខសម្តែងការអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់ផ្លូវជូនពួកគាត់។កិច្ចបញ្ចប់ លទ្ធកម្មខេត្តអញ្ជើញប្រធានលទ្ធកម្មសង្កាត់ផ្ដាំផ្ញើពលរដ្ឋនិងសំណូមពរក្រុមហ៊ុន ។ ចៅសង្កាត់លើកឡើងសំនូមពរក្រុមហ៊ុនដែលដេញឈ្នះសាងសាងសង់អោយមានគុណភាពត្រូវតាមស្តង់ដាសៀវភៅរបស់លទ្ធកម្មខេត្តនិងឃុំ សង្កាត់ដាក់ឱ្យ។ដល់ពេលក្រុមហ៊ុនសាងសង់ផ្លូវបេតុងមួយខ្សែរួចហើយ អ្នកសារព័ត៌មានយើងខ្ញុំនឹងចុះផ្តិតរូបភាពនឹងធ្វើកិច្ចសម្ភាសន៍ពលរដ្ឋ ដែលទទួលបានផលផ្លូវបេតុងមួយខ្សែ បើពលរដ្ឋធ្វើកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានលើកឡើងពីក្រុមហ៊ុននោះថាក្រុមហ៊ុនធ្វើល្អឬមិនល្អ មានគុណភាពឬមិនមានគុណភាព ត្រូវស្តង់ដាឬមិនត្រូវស្តង់ដា អ្នកសារព័ត៌មានយើងខ្ញុំផ្សាយតាមពលរដ្ឋលើកឡើង។ ស្នាក់ការការផ្សាយ០១២៥៤៣២០៣