ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ នៅវិទ្យាស្ថានពហុកបច្ចេកទេសភូមិភាគតេជោសែនតាកែវ នៅព្រឹកថ្ងៃពុធ

ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តម អ៊ូច ភា អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ នៅវិទ្យាស្ថានពហុកបច្ចេកទេសភូមិភាគតេជោសែនតាកែវ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ « TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ » ដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក មូល វិចិត្រ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់សឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកវិទ្យាល័យជាស៊ីមតាកែវ និងនិស្សិតវិទ្យាស្ថានជាច្រើនកុះករផងដែរ។ មានប្រសាសន៍ចូលរួមនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២នេះ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទីនិងសារសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងជាការបង្ហាញឱ្យឃើញជាក់ស្តែងថា TVET ពិតជាអាចធ្វើឱ្យផលិតភាពការងារកើន និងបង្កើនភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុក៕ ដោយលោក លី គង់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!