(ក្រសួងព័ត៌មាន) ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋាមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត

ចេញផ្សាយ ពី P.M.C.TV
(ក្រសួងព័ត៌មាន) ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋាមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលមហោស្រពខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ដែលបានបង្កើតឡើងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចំរើន ។ ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹង រដ្ឋបាលខេត្តក្រចេះ សូមចុចភ្ជាប់តំណនេះ👉Facebook ឯកឧត្តម វ៉ា ថន 👉Telegram រដ្ឋបាលខេត្តក្រចេះ 👉Facebook រដ្ឋបាលខេត្តក្រចេះ ដោយ៖ Im Ponleu & Sorn Somnieng ចាក់ផ្សាយដោយលោកលី គង់