ព័ត៌មានជាតិ

(ខេត្តបន្ទាយមានជ័យ) អបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ (ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល)

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ) អបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ (ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល)។ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ(ធំ)នៃសាលាខេត្តបន្ទាយមានជ័យបានប្រារព្វពីធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ លើកទី១៧ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានលេខាធិការដ្ឋាន(គ.ខ.ព.ជ)មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកំលាំងទាំងបី សិស្សានុសិស្ស មន្ត្រីរាជការជុំវិញខេត្ត៥០៨នាក់។ ក្នុងអង្គពិធី លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានលេខាដ្ឋាន(គ.ខ.ប.ជ)ឡើងអានរបាយការ និងចាក់បញ្ចាំងវីដេអូបទយកការ ស្តីពីការ ប្រយុទ្ធប្រឆាំងជួញដូរមនុស្ស បន្ទាប់មក ឯកឧត្តម អ៊ុំ រាត្រី មានអនុសាសន៍ សំណេះ សំណាល ផ្តាំផ្ញើ យ៉ាងមើងម៉ាត់ ( ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រងនិងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល ) ។ អត្ថបទ មាស ចន្នី រូបភាពលោក លី គង់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!