ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤

ចេញផ្សាយ ពី P.M.C.TV
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤! នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅតាមបណ្តោយស្ទឹងសៀមរាប ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា “ប្រទេសជាតិត្រូវតែការពារ រាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!