ព័ត៌មានជាតិ

“បន្ទាយមានជ័យ”ពិធីបុណ្យអំុទូកចំនួន ២ថ្ងៃ បានបញ្ចប់ដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ

ចេញផ្សាយ ពី P.M.C.TV
“បន្ទាយមានជ័យ”ពិធីបុណ្យអំុទូកចំនួន ២ថ្ងៃ បានបញ្ចប់ដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ រសៀលថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២៤ នៅដងស្ទឹងទឹកថ្លាក្រោយ សាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានប្រារព្វពិធីបុណ្យ អុំ ទូក ចំនួនពីរថ្ងៃ ២៦.២៧ ក៏បានបិតបញ្ចប់ ក្រោមអធិបតីភាព ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ។ ខណៈនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអានឈ្មោះទូកដែលបានទទួល ជ័យលាភី ពីលេខ ១ដល់លេខ ៣ ។ កីឡាកឮលេខជ័យលាភីក៏ទេះដៃអបអរយ៉ាងកងរំពងដើម្បីលើកទឹកចិត្តកីឡាករដូចៗគ្នា ។ បន្តមកមានពិធីប្រគល់ពានរង្វាន់ ក្រោមអធិបតីភាពឯកឧត្តមឌិត ទីណា ជូនកីឡាករទូក ង លំដាប់លេខ ១លេខ ២លេខ ៣និងមានរង្វាន់លើកទឹកចិត្តដល់កីឡាក បានចូលរួម។ទូក (ង) ដែលជាប់ជ័យលាភីលេខ (១) មានឱកាសទៅប្រណាំងនៅទីក្រុងភ្នំពេញបន្ត ។ ក្នុងពិធីនោះដែរថ្នាក់ដឹកនាំកងកម្លាំងទាំងបីបានចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ចំនួន២ថ្ងៃធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងការទស្សនាវិធីនោះជាច្រើនកោះករ ។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!