ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមទូរស្សន៍អនឡាញ និងយូគី ខុសច្បាប់កំពុងបង្ករ អសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ចេញផ្សាយ ពី P.M.C.TV
ថ្ងៃចន្ទ ៥រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ 2566 ត្រូវនឹង ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ 2022
ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមទូរស្សន៍អនឡាញ និងយូគី ខុសច្បាប់កំពុងបង្ករ អសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ខេត្តកំពង់ចាម ៖ ទីតាំងបើកបើកលេងល្បែងស៊ីសងជល់មាន់យូគីខុសច្បាប់គ្រប់ប្រភេទតាមទូរទស្សន៍អនឡាញដ៏ធំ កំពុងបង្ករហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយសាតែលេងម្តងៗស៊ីសងចាក់លុយរាប់លានរៀល ដែលស្ថិតក្នុងភូមិ អូរុង ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ សង្ស័យជាឆ្ឆ្នាំងបាយមេៗក្នុងស្រុកហើយមើលទៅ?។ តាមប្រភពពលរដ្ឋអោយដឹងថា៖ទីតាំងបើកលេងល្បែងយូគី និងជល់មាន់តាមទូរទស្សន៍អនឡាញ ស៊ីសងចាក់លុយរាប់លានរៀលក្នុងមួយក្តាៗនោះ គឺក្នុងភូមិសាស្ដ្រភូមិ អូរុង ជាប់ដងផ្លូវមាត់ទន្លេឆ្ពោះទៅខេត្តក្រចេះ ដែលកំពង់តំណើរការលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចឡើយ ធ្វើឲ្យពលរដ្ឋជិតខាងទីតាំងខាងលើថាប្រហែលជា «ម្ចាស់ទីតាំងសែនព្រេនម្ចាស់ទឹកម្ចាស់ដីត្រូវហើយមើលទៅ បានជាគ្មានចំណាត់ការចុះបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន»។ តាមប្រភពពីប្រជាពលរដ្ឋជាច្រើនបានឲ្យដឹងថា ប្រហែលលោកអធិការស្រុកស្ទឹងត្រង់បើកភ្លើងខៀវអោយហើយមើលទៅ ក្នុង១ខែប្រហែលពី៥០០ដុលាទៅ១០០០ដុល្លារ ដើម្បីបើកយូគី និងជល់មាន់តាមទូរទស្សន៍អនឡាញ ឲ្យអ្នកញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានសមត្ថកិច្ចណាមកបង្ក្រាបឡើយ។ តាមការឲ្យដឹងពីប្រជាពលរដ្ឋថាលោកមេប៉ុស្តិ៍ជិះម៉ូតូកាត់នោះធ្វើមើលមិនឃើញងាកមុខចេញជិះហួសធ្វើព្រងើយ បានឱ្យដឹងថាវង់ល្បែងមួយវង់នេះ លោកមិនហ៊ានទៅបង្ក្រាបទេ ព្រោះខ្លាចថ្ថ្នាក់លើ !បើមានការអីសុំទៅសួរលោកអធិការស្រុកស្ទឹងត្រង់ វរសេនីយ៍ទោលោក ឯម វឌ្ឍនា។ ប្រជាពលរដ្ឋសង្ឃឹមថា៖ទីតាំងល្បែងខុសច្បាប់ខាងលើនេះ អធិការនគរបាលស្រុកស្ទឹងត្រង់ វរសេណយ៍ទោ លោកអែម វឌ្ឍនា ប្រហែលជាមានសមត្ថភាពចុះបង្ក្រាបទីតាំងខាងលើបាន។ចៀសវាងការរិះគន់និងការដាក់សង្ស័យពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថាលោកអធិការប្រហែលជាមានការឃប់ឃិតបើកភ្លើងខៀវឲ្យគ្នាជាប្រព័ន្ឋដើម្បីទទួលលាភសក្ការៈ។ ពលរដ្ឋស្នើសុំ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ លោក ឯម កុសល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងតាមដានស្រាវជ្រាវធ្វើការបង្ក្រាបផងទៅទាន!និងដើម្បីចូលរួមបញ្ជៀសអំពើ ចោរកម្ម ផ្សេងៗក្នុងមូលដ្ឋានដូចជា៖ លួច-ឆក់-ប្លន់-ហិង្សាក្នុងគ្រួសារជាដើមព្រោះល្បែង ជា ដើមចម នៃការបង្ករបង្កើតបទល្មើស។ លេខទូរស័ព្ទទីស្នាក់ការ ០៨៨២៦២០០០០