ល្បែងប្រជល់មាន់ និង អាប៉ោង បៀនៅភូមិទំអរដោយអញ្ញារធរស្រុកសណ្តាន់បើកអោយលេងយ៉ាងអនាធិបតេយ្យ!

ផ្សាយចេញ ពី P.M.C TV
ល្បែងប្រជល់មាន់ និង អាប៉ោង បៀនៅភូមិទំអរដោយអញ្ញារធរស្រុកសណ្តាន់បើកអោយលេងយ៉ាងអនាធិបតេយ្យ! ថ្ងៃទី ០3 ខែ០២ ឆ្នាំ២០២៤ (ខេត្តកំពង់ធំ) ÷ ទីតាំងសង្វៀនប្រជល់មាន់ ខ្នាតយក្ស ខុសច្បាប់ នៅក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិទំអរ ឃុំត្រទំរីង ស្រុកសណ្តាន់ខេត្តកំពង់ធំ កំពុងតែបើកដំណើរការលេងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយពុំមានការរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ យោងតាមការរៀបរាប់អ្នកញៀនល្បែងប្រជល់មាន់បាននិយាយថាក្នុងមួយគូរៗចាក់លុយរហូតទៅដល់រាប់សិបលានរៀលឬរាប់ពាន់ដុល្លាឯណោះ អ្នកញៀនល្បែងបន្តទៀតថា ពួកគេបង់លុយអោយសមត្តកិច្ចឬមន្ត្រីជំនាញនៅចំណុចនោះរួចហើយ ទើបគេបើកលេងបានរលូនរហូត! ហើយគេស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកងយ៉ាងណាក៏ គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណា ហ៊ានចុះបង្ក្រាបឡើយ។ ហេតុដូច្នោះហើយទើបក្រុមអ្នកញៀនល្បែងទាំងអស់នោះនៅតែបន្តការលេងប្រជល់ដាក់លុយភ្នាល់គ្នាទៅ តាមតែអំពើចិត្ត ម៉ាសេរី យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់ទម្លាប់អ្វីទាំអស់។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្តមានចំណាត់ការបែបណា ចំពោះល្បែងប្រជល់មាន់ខ្នាតយក្យ ដែលកើតនៅ ចំណុចនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ ដូចជាអធិការដ្ឋាននគរបាលស្រុក មិនដែលខ្វល់ចំពោះបញ្ហាដែលកំពុងបង្ករភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ផ្ទុយទៅវិញ ហាក់ដូចជាបានជួយការពារឲ្យពួកអ្នកលេងល្បែងស៊ីសងទាំងនោះទៅវិញ។ តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាពទាំងប្រាំពីរចំនុចរបស់ថ្នាក់ជាតិដាក់អោយថ្នាក់ក្រោមជាតិអនុវត្តអោយបានខ្ជាប់ខ្ជួន ? ឬមួយបានត្រឹមតែយកមកបិទជាយ័ន្តការពារដើម្បីបិទបាំងភាពអសកម្មក្នុងការងាររបស់ខ្លួនតែប៉ុណ្ណោះ? ប្រជាពលរដ្ឋក៏ដូចជាមហាជនរស់នៅក្នុងភូមិឃុំខាងលើ សំណូមពរដល់ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កងរាជអវុធហាត់ខេត្តកំពង់ធំឧត្តមសេនីយ៍ត្រី មាស យ៉េត សូមជួយត្រួតពិនិត្យនិងដាក់បទបញ្ជាទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកសណ្តាន់ឲ្យចុះទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះផងទាន ! ព្រោះល្បែងជាដើមចម ចោរ លូច ឆក់ប្លន់ អំពើហឹង្សារក្នុងគ្រួសារ។បើល្បែងខ្នាតយក្សនៅតែបន្តលេងសារព័ត៌មានព្រហ្មមានជ័យយើងខ្ញុំនៅតែបន្តផ្សាយលេខក្រោយៗទៀត។អង្គភាពសារព័ត៌មានព្រហ្មមានជ័យយើងខ្ញុំរងចាំបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងរាល់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕ លេខទូស័ព្វទីស្នាក់ការការផ្សាយ /0888585814.012543203,089483383