ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយរបស់ អង្គការ ការីតាស ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស តាកែវ

ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយរបស់ អង្គការ ការីតាស ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី៣០ ខែឧសភា ចំនួន ១៥៩គ្រួសារ ក្នុងស្រុកព្រៃកប្បាស ដែលបានរៀបចំធ្វើឡើងនៅបរិវេណវត្តពោធិ៍មាសអណ្ដែត។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោក គឹម រតនា នាយកប្រតិបត្តិ អង្គការការីតាស ខេមបូឌា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្រ្តាក់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមធ្វើការនាំយកនូវអនុសាសន៍ផ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ ត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ព័ណសម្បុរអ្វីឡើយ សំខាន់ជួយបងប្អូនបានទាន់ពេលវេលា ។ ឯកឧត្តមអភិបាលខេត្ត ក៏រម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏នាំអំណោយមនុស្សមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ភ្លាមៗម្ដងរួចមកហើយ។ ជាក់ស្ដែងនៅថ្ងៃនេះ អង្គការការីតាស ខេមបូឌា ក៏បានធ្វើការផ្ដល់ជូននូវអំណោយមួយចំនួនបន្ថែមទៀតរួមមាន៖ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មុងមួយ ភួយមួយ តង់មួយ និងសង្ហសីជាង ១ពាន់សន្លឹកធ្វើការផ្ដល់ជូនពលរដ្ឋ ដែលរងគ្រោះតាមជាក់ស្ដែងផងដែរ៕ ដោយលោក គង់ វ៉ាន់ដឿន