ព័ត៌មានជាតិ

អ៊ំស្រី ចៅ សុផល អាយុ ៥៨ឆ្នាំ មកពីខេត្តរតនៈគិរី មានគ្រោះថ្នាក់ដួលប៉ះទង្គិចក្បាលបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ ដោយពុំមានលទ្ធភាពក្នុងការព្យាបាលវះកាត់

ចេញផ្សាយ ពី P.M.C.TV
អ៊ំស្រី ចៅ សុផល អាយុ ៥៨ឆ្នាំ មកពីខេត្តរតនៈគិរី មានគ្រោះថ្នាក់ដួលប៉ះទង្គិចក្បាលបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ ដោយពុំមានលទ្ធភាពក្នុងការព្យាបាលវះកាត់ ។ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ ចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាលវះកាត់ ជូនអ៊ំស្រី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ក្រោយពីវះកាត់ អ៊ំស្រីបន្តសម្រាកតាមដាននៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ICU រហូតបានធូរស្រាលជាលំដាប់ ។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ អ៊ំស្រី បានប្រសើរឡើង និងអាចចាកចេញពីមន្ទីរពេទ្យហើយ ជាមួយនឹងអារម្មណ៍ត្រេកអរជាពន់ពេក ព្រមទាំងគោរពថ្លែងអំណរគុណ និងជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។ រាល់ការចំណាយក្នុងការព្យាបាល និងស្នាក់នៅ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕ អរគុណក្រុមគ្រូពេទ្យ TYDA 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok #TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceincambodia

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!