ព័ត៌មានជាតិ

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែ សម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅផ្នែកខ្លះនៃ

ចេញផ្សាយ ពី P.M.C.TV
ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែ សម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅផ្នែកខ្លះនៃឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនោះដែរ អង្គប្រជុំបានពិភាក្សាគ្នាពិនិត្យទៅលើនីតិវិធីស្នើសុំកែសម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនផងដែរថាស្របតាមនីតិវិធីឬទេ ព្រមទាំងពិនិត្យទៅលើលិខិតបទដ្ឋានគតិយុត្ត និងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនផងដែរ ជាងនេះទៅទៀតអង្គប្រជុំក៏បានពិភាក្សាអំពីផលប៉ះពាល់បរិស្ថានទៀតផង។ ក្រោយពីបានពិគ្រោះយោបល់រួចមកអង្គប្រជុំបានពិនិត្យឃើញ និងបានផ្តល់យោបល់ដូចខាងក្រោម៖ ១.ដោយសារកំណើនអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកើនឡើង ទើបក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនថ្មីដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ហើយស្នើសុំប្តូរឈ្មោះអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន ទៅឈ្មោះក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន សឺមម័ល ផៅវ័រ ឯ.ក រួចសុំប្តូរជាជ្ញាប័ណ្ណ ពីចែកចាយ ទៅជាផលិត និងចែកចាយវិញ ២.ក្រុមហ៊ុនបានស្នើសុំកែប្រែអាជ្ញាប័ណ្ណត្រឹមត្រូវតាមនីតិវិធី ៣. ក្រុមហ៊ុនមានអាជ្ញាប័ណ្ណធ្វើសេវាកម្មផលិតនិងផ្គត់ផ្គងថាមពលចំណាយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានប្រកាសស្តីពីអនុញ្ញាតឱ្យវិនិយោគមធ្យោបាយផលិតនិងចែកចាយចំហាយ និងអគ្គិសនី និងមានលិខិតសជណរបស់ក្រសួងបរិស្ថានស្តីពីការឯកភាពលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ៤.អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងស្នើសុំកែសម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ៥.សំណូមពរ ឱ្យក្រុមហ៊ុនសហការជាមួយនិងអាជ្ញាធរដែនដី ឃុំ ស្រុក និងមន្ទីរជំនាញ មន្ទីររ៉ែ និងថាមពល និងអង្គភាពអគ្គិសនីខេត្ត ព្រមទាំងយកចិត្តទុកដាក់លើកិច្ចការបរិស្ថាន។ ដោយអ្នកស្រី មាស ចន្នី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!