ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២

ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស រួមជាមួយក្រុមការងារ បានអញ្ជើញចុះប្រជុំត្រួតពិនិត្យការងារឃោសនាបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស និងចុះពិនិត្យស្នាក់ការភូមិទាំងអស់ នៃសង្កាត់ព្រែកកំពឹស ព្រមទាំងឆ្លៀតពេលចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ព្រែកកំពឹសផងដែរ។ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងរលឹកជាប់ជាប្រចាំថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ហើយសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេច មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ ខណៈដែលប្រទេសដ៏ទៃ ទូទាំងពិភពលោក កំពុងឆ្លងរីករាលដាលនិងស្លាប់ពលរដ្ឋខ្លួន រាប់រយពាន់ម៉ឺននាក់នៅឡើយ។ ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ដូច្នេះ យើងត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិនិងប្រជាជន និងរួមគ្នាកសាងអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!