ព័ត៌មានជាតិ

(ខេត្តមណ្ឌលគិរី)ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញផ្សាយ ពី P.M.C.TV
(ខេត្តមណ្ឌលគិរី)ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង និងស្ថានភាពស្រូវនៅស្រុកកោះញែក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សេន សុវណ្ណ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត អភិបាលស្រុក កងកម្លាំងទាំងបីមេឃុំណងឃីលិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់មក ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តពិនិត្យមើលការជួសជុលផ្លូវជាតិលេខ៧៦ ពីទីរួមស្រុកកោះញែកមកកាន់ក្រុងសែនមនោរម្យ ដែលកំពុងជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ។ ដោយលោក លី គង់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!