ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំឯកឧត្តមងួន រតនៈ ចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀង ដើម្បីរំដោះទឹកក្នុងក្រុង

ចេញផ្សាយ ពី P.M.C.TV
អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀង ដើម្បីរំដោះទឹកក្នុងក្រុង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំសហការីចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន ដើម្បីរៀបចំរំដោះទឹកនៅផ្នែកមួយចំនួនមានការកកស្ទះជនលិច ក្នុងអំឡុងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុង។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ លើកឡើងថា ស្ថានភាពទឹកនៅពេលបច្ចុប្បន្នសម្រាប់ទឹកស្ទឹងសែន មានកម្ពស់លើសប្រកាសឲ្យប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់ឈានដល់កម្រឹតប្រកាសអាសន្ន ដែលឈានទៅរកការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ។ ស្ថានភាពទឹកថ្ងៃទី ៥ ខែកញ្ញា នៅស្ថានីយ៍កំពង់ធំ មានកម្ពស់
១៣,៥៤ម៉ែត្រ ស្រកចុះ០,០៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,០៤ម៉ែត្រ, នៅស្ថានីយ៍ស្រុកសណ្តាន់កម្ពស់ទឹក១៨,៥០ម៉ែត្រ ត្រឹមកម្រឹតប្រកាសឲ្យប្រុងប្រយ័ត្ន។ ឯកឧត្តមបន្តថា ស្ថានភាពទឹកបែបនេះ គឺជាស្ថានភាពដែលតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទឹកស្ទឹងសែន មានការប្រុងប្រយ័ត្ន រស់នៅប្រកបដោយអនាម័យ និងការពារក្មេងពីការលង់ទឹកជាយថាហេតុ។ ស្ថានភាពទឹកនៅតាមបណ្តាស្រុក ក្រុង ដែលកំពុង ប្រឈម គឺមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងក្រុងស្ទឹងសែន។ ទន្ទឹមនោះដែរ អាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធបានត្រៀមទីទួលសុវត្ថិភាពចំនួន៥កន្លែង គឺស្រុកសណ្តាន់ ១កន្លែង, ស្រុកប្រាសាទសំបូរ ៣កន្លែង និងស្រុកស្ទោង ១កន្លែង, ក្រៅពីនេះស្រុកផ្សេងទៀត មានទីវត្តអារាម និងទីទួលសាធារណៈផងដែរ។ ឯកឧត្តមបន្ថែមថា រហូតមកដល់ពេលនេះ ជំនន់ទឹកស្ទឹងសែន ធ្វើឲ្យផ្លូវចំនួនពីរខ្សែត្រូវលិច និងជំនន់ទឹកភ្លៀង បានធ្វើឲ្យផ្លូវមួយចំនួនក្រុងស្ទឹងសែនលិចរយៈពេលខ្លីពិបាកធ្វើដំណើរ ស្របពេលដែលប្រព័ន្ធលូកំពុងសាងសង់។ ចំពោះផលខូចខាតដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ ក្នុងឆ្នាំនេះ ដោយប្រជាពលរដ្ឋ បង្ករបង្កើនផលយឺតជាងឆ្នាំមុនទើបច្រូតកាត់មិនទាន់។ ក្នុងនោះដែរ ក្នុងនាមអាជ្ញាធរ ដែលមានមន្រ្តីជំនាញ ជាសេនាធិការ បានកំណត់ផលខូចខាតទាំងស្រុង ប្រមាណជាង៦,៥០០ហិកតា ដែលមានគ្រួសារ ប្រជាពលរដ្ឋសរុប ប្រមាណជាង៥០០គ្រួសារ ក្នុងករណីដែលរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់គ្រប់ពូជ ដើម្បីដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកស្រក ហើយគណកម្មការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត នឹងបញ្ជូនឈ្មោះ ប្រជាពលរដ្ឋ ដើម្បីទទួលបានគ្រប់ពូជ ទៅការកំណត់របស់រាជរដ្ឋាភិបាល។ ដោយលោក គង់ វ៉ាន់ដឿន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!