ព័ត៌មានជាតិ

(សង្ខារមិនទៀងតែការស្លាប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ​ បើទោះមិនចង់ទទួលក៏ត្រូវតែ​ ទទួលយកការពិតនេះដែរ

ចេញផ្សាយ​ ពី​ P.M.C.TV
(សង្ខារមិនទៀងតែការស្លាប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ​ បើទោះមិនចង់ទទួលក៏ត្រូវតែ​ ទទួលយកការពិតនេះដែរ។ បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗ​ និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បី​ ព្យាបាលបងទីមួយ។ ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេ​ ព្រោះគាត់កំពុងទទួលការព្យាបាល​ ដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំង​ ជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯង​ ដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។ ១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ទទួលមរណភាព​ ភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្ត​ បោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយ​ ពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាស​ ឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការ​ សិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទី​ ដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រម​ ធម្មជាតិដែលមិនអាចចៀសវាងបាន។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!