(ខេត្តបន្ទាយមានជ័យ)ល្បែងឆ្នោតសៀម និងឆ្នោតវៀតណាមខុសច្បាប់កំពុងរីកដុះដូចផ្សឹត នៅចំណុច ភូមិអូអំបិលលើ សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ
ចេញផ្សាយ ពី P.M.C.TV
ថ្ងៃព្រហស្បតិ៍ ៦កើត ខែផភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២ (ខេត្តបន្ទាយមានជ័យ)ល្បែងឆ្នោតសៀម និងឆ្នោតវៀតណាមខុសច្បាប់កំពុងរីកដុះដូចផ្សឹត នៅចំណុច ភូមិអូអំបិលលើ សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ អ្នកកត់ឆ្នោតកំពុងតែសប្បាយកត់ព្រោះអតិថិជនចូលមកទិញច្រើនកុះករហើយបានលុយយ៉ាងសន្ធឹកសន្ធាប់មេឆ្នោតអ្នកកើបយក។ប្រជាពលរដ្ឋនៅម្តុំនោះបានប្រាប់អ្នកសារព័ត៌យើងខ្ញុំថាមេឆ្នោតនេះលក់ជាច្រើនឆ្នាំមកហើយ។ (អ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះ)។គាត់បន្តទៀតថាសូម្បីប៉ូលិសក៏មិនហ៊ានបង្ក្រាបមេឆ្នោតនេះដែរ។អ្នកសារព័ត៌មានយើងក៏ចុះទៅយកព័ត៌មានដល់ទីតាំងនោះក៏ឃើញអ្នកកត់ឆ្នោត០៣នាក់មិនទាន់បានសួរផងពួកគាត់ក៏ស្រែកគំហ៊គថា ថតអីថតទៅពួកយើងបង់ឲ្យប៉ូលីស ប៉េអឹម រួចអស់ហើយ គឺបង់អោយរាល់ខែ.បើខ្ញុំមិនបានបង់ស្មានថាខ្ញុំកត់ឬលក់បានអី!។ ក្រោយមកប្រជាពលរដ្ឋរស់នៅម្ដុំនោះបានបន្តទៀតថាសូមអ្នកសារព័ត៌ជួយផ្សព្វផ្សាយផង.ព្រោះខ្លះប្រពន្ធក៏ទិញប្ដីមកទិញខ្លះប្រើកូនអោយមកទិញឆ្នោត.អ្នកខ្លះកូនសុំលុយទៅរៀនមិនមានទេ.បែលុយទិញឆ្នោតវិញមានរាប់មុឺន រាប់សៀនរៀល ខ្ល្លះឈ្លោះប្រកែកគ្នាឈានដល់កើតជាអំពើហិង្សាក្នុងគ្រួសាទៀតផង ក៏មកពីកាទិញឆ្នោត(កន្ទុយលេខ)នេះដែរ ហើយក៏ព្រោះតែសមត្ថកិច្ចមួយចំនួនដើរយកតែលុយមិនបង្រាមឬចាប់សោះឡើយ។ជុំវិញបញ្ហាខាងលើនេះកុំអោយប្រជាពលរដ្ឋដាក់ការសង្សៃសូមមន្ត្រើល្អៗចុះទៅពិនិត្យនិងអង្កេតតាមតម្រូវការរបស់ប្រជាពលរដ្ឋសំនូមពរ។សូមបញ្ជាក់ឆ្នោតសៀមគេលក់ថ្ងៃទី០១និងថ្ងៃទី១៦.)ឯឆ្នោតយួនគេលក់រាល់ថ្ងៃ)។ ដោយ មាស ចន្នី