(ខេត្តបន្ទាយមានជ័យ)កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងផ្លូវមូលនិធិសង្កាត់ផ្សារកណ្តាលរសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងផ្លូវមូលនិធិសង្កាត់ផ្សារកណ្តាល។រសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ការដេញថ្លៃគម្រោងផ្លូវនៅភូមិផ្សារកណ្តាលនិងភូមិប្រជាធម្មបានទទួលផល់ ក្នងសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ គម្រោងផ្លូវបេតុងមានប្រវែង បណ្តោយ ៤២៧ ម៉ែត្រ ទទឹង៨ ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រស្នើនឹង១តឹកកន្លះក្រុមហ៊ុនចូលរួមដេញថ្លៃមាន៥ ១.ក្រុមហ៊ុន.ឌីភាជ ឯ.ក ២.ក្រុមហ៊ុន.អ អឹម ធី វី ខនត្ត្រាក់សិន ៣.ក្រុមហ៊ុន.លឹម សុខលេង ៤.ក្រុមហ៊ុន.ហ៊ូរ ឆូយ ខនត្ត្រាក់សិន ៥.ក្រុមហ៊ុន.អុីង លីសួរ ខនត្ត្រាក់សិន ឯ.ក ក្រុមហ៊ុនដេញថ្លៃឈ្នះបានទៅលើក្រុមហ៊ុនឌីភាជ។ ប្រជាពលរដ្ឋសម្តែងការអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់ផ្លូវជូនពួកគាត់ ក៏ប៉ុន្តែពួកគាត់បានខ្សឹបខ្សៀវគ្នាអោយអ្នកសារព័ត៌មានព្រហ្មមានជ័យឮហើយមានការងើយឆ្ងល់ថា ការដេញថ្ថៃរបស់ក្រុមហ៊ុនដេញចុះទាបខ្លាំងដូច្នេះតើផ្លូវមានគុណភាពដែរឬទេ? ពួកគាត់ថាព្រោះកន្លងមកមានក្រុមហ៊ុនខ្លះធ្វើផ្លូវមិនសូវមានគុណភាព ប្រើប្រាស់មិនបានប៉ុន្មានផងក៏ខូចទៅវិញ។ហេតុដូចហើយពួកគាត់ស្នើសុំ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមលោកមេត្តាចាត់មន្ត្រីជំនាញ ពិនិត្យបច្ចេកទេសក្នុងការធ្វើផ្លូវរបស់ក្រុមហ៊ុនដែលដេញថ្លៃឈ្នះ នោះផងទាន!ជាពិសេសមន្ត្រីជំនាញថ្នាក់ជាតិមេត្តាចុះពិនិត្យមើលក្រុមហ៊ុនធ្វើផ្លូវតាមឃុំ សង្កាត់មួយចំនួនដែលកំពុងនឹងត្រៀមសាងសង់ផងទាន!។(មុនម៉ោងដេញថ្លៃសកម្មភាព ក្រុមហ៊ុនទទួលដេញថ្លៃ ធ្វើទង្វើមួយសកម្មភាពនោះ មួយកាន់ទូរសព្ទខល ពីររត់ចូលឡានដែលបញ្ឆេះទុកចេញពីមួយទៅមួយ ហាក់ដូចជាមិនប្រក្រតី)។ ស្នាក់ការការផ្សាយ០១២៥៤៣២០៣ ??