ព័ត៌មានជាតិ

(ខេត្តបន្ទាយមានជ័យ)អភិបាលរងខេត្តលោក ហ៊ឹល រ៉ាយ៉ា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ លើបណ្ដាញកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រនិងសុខភាពសាធារណៈអន្តរជាតិរវាងខេត្តបន្ទាយមានជ័យ(កម្ពុជា)ជាមួយខេត្តស្រះកែវ(ថៃ)

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)អភិបាលរងខេត្តលោក ហ៊ឹល រ៉ាយ៉ា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ លើបណ្ដាញកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រនិងសុខភាពសាធារណៈអន្តរជាតិរវាងខេត្តបន្ទាយមានជ័យ(កម្ពុជា)ជាមួយខេត្តស្រះកែវ(ថៃ) ។ ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំផ្ការំដួលនៃមន្ទីរសុខាភិបាលខេត្ត មានការអញ្ជើញចូលរួមប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យ ក្រុង ស្រុក ក្នងខេត្តបន្ទាយមានជ័យ ព្រមទាំងប្រធាន អនុប្រធានសុខាភិបាលខេត្តស្រះកែវប្រធាន អនុប្រធានមន្ទីរពេទ្យស្រុកអារញ្ញ ចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តការភាពជាដៃគូ លើការអភិវឌ្ឃន៍វិស័យសុខាភិបាលរវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ។ក្នុងអង្គពិធី ឯកឧត្តម ហ៊ឹល រ៉ាយ៉ា ថ្លែងសុន្ធរកថានិងស្វាគមន៍ជូនអង្គពិធី កិច្ចបន្ទាប់ឯកឧត្តមChawwanate Yimprasert អធិបាលរងខេត្តស្រះកែវបានឡើងថ្លែងសន្ទរកថាជូនអង្គពិធី ប្រធានមន្ទីរសុខាភិបាលខេត្តស្រះកែវ ធ្វើបទបង្ហាញស្ដីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការភាពជាដៃគូ។ កិច្ចបន្តប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យធ្វើបទបង្ហាញពាក់ព័ន្ធការអភិវឌ្ឍន៍កន្លងមកនិងលើកទិសដៅបន្ត ដើម្បីសហប្រតិបត្តិការភាពជាដៃគូលើការអភិវឌ្ឍវិស័យសុខាភិបាល ។បិទអង្គប្រជុំក៏មានពិធី ប្រគល់វត្ថុអនុស្សាវរីយ៍និងថតរូបផងដែរ។ អត្ថបទ មាស ចន្នី រូបភាពដ លោកលី គង់

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!