អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកអំណោយ សម្ភារៈសិក្សាដល់សិស្សានុសិស្ស និងសាលាចំនួន០៣ សាលាក្នុងឃុំតាឡំ ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ

ចេញផ្សាយ ពី P.M.C.TV
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកអំណោយ សម្ភារៈសិក្សាដល់សិស្សានុសិស្ស និងសាលាចំនួន០៣ សាលាក្នុងឃុំតាឡំ ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA) ឯកឧត្តម អុឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងលោក ស៊ុន រ៉ាវឿន តំណាងប្រធានក្រុមហ៊ុនហុីយ៉ាន់ដាយ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សចំនួន ១០០ និងសាលារៀនចំនួន០៣ សាលា ក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អំណោយឧបត្ថម្ភរបស់ KOICA និងក្រុមហ៊ុន ហុីយ៉ាន់ដាយ បាននាំយកមកចែកជូនសិស្សានុសិស្សក្រីក្រតស៊ូរៀនសូត្រចំនួន ១០០នាក់ មកពីសាលាបឋមសិក្សាតាឡំ បឋមសិក្សាចុងគោក និងសាលាបឋមសិក្សាព្រះស្រែ សម្ភារៈអំណោយចែកជូនរួមមាន កង់១០០ កាបូបសិស្ស១០០ សៀវភៅ ៥០០ក្បាល ប៊ិច ១០០ដើម ថ្នាំដុសធ្មេញ ១០០ ច្រាស់ដុសធ្មេញ ១០០ សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល វចនានុក្រមសម្តេចជួនណាត ៣ក្បាល ភូគោល៣ និងម៉ូទ័របូមទឹក ១សម្រាប់ស្រោចកូនឈើ ដែលត្រូវដាំចប់កម្មវិធី ២៥០ដើម។ ដោយលោក គង់ វ៉ាន់ឌី