ព័ត៌មានជាតិ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ចេញផ្សាយ ពី P.M.C.TV
ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យោងតាមអនុក្រឹត្យលេខ៦៣៩អនក្រ.តត ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការ០២រូប ឱ្យកាន់មុខតំណែងជាអភិបាលស្រុកស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ លោក សៅ បុរីវឌ្ឍន: ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ៣ ពីអភិបាលស្រុកកំពង់សីលា ទៅជាអភិបាល នៃគណ:អភិបាលស្រុកស្ទឹងហាវ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ផ្អែកលើលក្ខណៈសម្បតិ្ត និងបទពិសោធន៍ការងារកន្លងមក លោក សៅ បុរីវឌ្ឍន: ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចមកកាន់មុខតំណែងជាអភិបាលស្រុកស្ទឹងហាវ ជំនួសលោក ឆាយ សុគន្ធដា ដែលដល់អាណត្តិ០៨ឆ្នាំក្នុងដែនសមត្ថកិច្ច ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ការណែនាំដល់លោកអភិបាលស្រុកស្ទឹងហាវ ដែលត្រូវប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។ ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយចីរភាព ពង្រឹងសុខដុមនីយកម្មសង្គម និងជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង។ ដោយលោក លី គង់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!