ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)កិច្ចប្រជុំដេញថ្លៃគម្រោងផ្លូវបេតុងនៅសាលាឃុំភ្នំតូចក្រោមអធិបតីភាពអភិបាលស្រុកមង្គលបូរី

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)កិច្ចប្រជុំដេញថ្លៃគម្រោងផ្លូវបេតុងនៅសាលាឃុំភ្នំតូចក្រោមអធិបតីភាពអភិបាលស្រុកមង្គលបូរី។រសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសរាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០២៥នៅសាលាឃុំភ្នំតូចបើកកិច្ចប្រជុំដេញគម្រោងផ្លូវចំនួន០៣ខ្សែប្រវែង៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់០.១៥មែត្រ បានដោយជោគជ័យ ។ដោយមានការអញ្ជើញចូលរួមប្រធានឃុំ មន្ត្រីពាក់ពាន់ ប្រធានភូមិចំនួន១០ភូមិនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងកិច្ចប្រជុំនោះដែរប្រជាពលរដ្ឋ សប្បាយចិត្ត សម្តែងអំណរអរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោកតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខ។(សុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ)។