ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ចេញផ្សាយ ពី P.M.C.TV
នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ស្របពេលដែលកម្ពុជាក៏ដូចខេត្តព្រះវិហារទទួលរងជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ។ យោងតាមរបាយការណ៍ពីរដ្ឋបាលក្រុងព្រះវិហារ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាក ដែលរងការលិចលង់មានចំនួន៣ភូមិគឺភូមិសំរោង ភូមិថ្មី និងភូមិដំណាក់ សរុប ៤០គ្រួសារ ក្នុងនោះត្រូវបានជម្រ្លៀសមកទីទួលសុវត្ថិភាពចំនួន១៥គ្រួសារ ។ សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារមានកម្ពស់១១.៩៦ម៉ែត្របើធៀបទឹកពីម្សិលមិញហក់ឡើង០.៣៦ ដែលកំពស់ដែលត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។ ដោយលោក គង់ ដឿន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!