ព័ត៌មានអន្តរជាតិ

(ខេត្តបន្ទាយមានជ័យ)អីវ៉ាន់គេចពន្ធនិងខូចគុណភាពបន្លំនៅខាងក្រោមទឹកសុទ្ធ ចេញតាមច្រកអូរបីជាន់ ទាហ៊ានច្រកនិងឈ្មួញ ដាក់ថ្នាំសណ្តំគយឬ(ម៉ានីជាថ្នាំសណ្តំ?

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)អីវ៉ាន់គេចពន្ធនិងខូចគុណភាពបន្លំនៅខាងក្រោមទឹកសុទ្ធ ចេញតាមច្រកអូរបីជាន់ ទាហ៊ានច្រកនិងឈ្មួញ ដាក់ថ្នាំសណ្តំគយឬ(ម៉ានីជាថ្នាំសណ្តំ? ។ នៅរសៀលថ្ងៃអាទិត្យ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកអូរបីជាន់ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ (មានអីវ៉ាន់គេចពន្ធនិងអីវ៉ាន់ខូចគុណភាព អីវ៉ាន់ជិតហួសដឺឡេ) ដឹកជញ្ជូនជារៀងរាល់ថ្ងៃឬពេលព្រលប់ៗ ដឹកយកទៅលក់ចែកចាយ ទូទាំងខេត្ត និងឆ្លងទៅខេត្តផ្សេងៗទៀត ដឹក ដោយរម៉ក ឡានតូរិស ឡានកាំម៉ារីកាត់គូទ កែច្នៃ ជាច្រើនគ្រឿង ចេញតាមច្រកនេះយ៉ាងអណាធិបតេយ្យដោយមិនមានមន្ត្រីជំនាញណាម្នាក់មកត្រួតពិនិត្យអីវ៉ាន់ទាំងអស់នោះឡើយ ដូចជាគយសាខាខេត្ត គយក្រសួងប្រចាំខេត្តមិនឃើញមកត្រួតពិនិត្យឡើយ ប្រហែលជាត្រូវថ្នាំសណ្តំឬមានម៉ានី របស់ឈ្មួញ និងទាហ៊ាន ដែលឈរជើងនៅច្រកនោះ មកបាំងមុខគយៗទាំងអស់នោះហើយមើលទៅបានជាអីវ៉ាន់ជិតហួសដឺឡេ ដឹកចេញដោយរលូន។ មេបញ្ជាការង លេខ (៥០៣) លោក អ៊ុន ចាន់ សូមលោកមកមើលកូនចៅរបស់លោកមេបញ្ជាការផងឬមួយលោកបណ្តែតបណ្តោយអោយកូនចៅរបស់លោកធ្វើដូច្នេះ។ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យសូមឯកឧត្តមអភិបាល មេត្តាចាត់មន្ត្រីល្អៗ(មន្ត្រីវិជ្ជមាន)មកពិនិត្យបញ្ហា អីវ៉ាន់ ហួសដឺឡេ ផងទាន! ព្រោះអាចមានហានីភ័យនិងអាចធ្វើអោយបះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សឬកុម៉ាតូចៗ។ បើច្រកនេះមានអ្វីប្លែកសារព័ត៌មានយើងខ្ញុំផ្សាយលេខក្រោយៗទៀត។ ដោយភ្នាក់ងារយកព័ត៌មាន ស្នាក់ការការផ្សាយលេខទូរស័ព្វ ០១២៥៤៣២០៣ ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!