កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តភាព ២០២៤.២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ចេញផ្សាយ ពី P.M.C.TV
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តភាព ២០២៤.២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ នៅព្រឹកថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ(ក) នៃសាលាខេត្តបន្ទាយមានជ័យបានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តភាព ២០២៤,២០២៨ វិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការអញ្ជើញចូលរួម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ ក្រុមយុវជនស ស យ ក សរុប ៣២២រូប បានអញ្ជើញចូលរួម។ ឯកឧត្តម ចេង ញាន់ ធ្វើបទបង្ហាញអំពី អនុវត្តគោលនយោបាយ(ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)ដើម្បីឲ្យសហគមន៍យើងមានសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈនិង សុវត្ថិភាពសង្គមល្អប្រសើរ រក្សាបាននូវបរិស្ថាន ធនធានធម្មជាតិនិងអនាម័យប្រជាពលរដ្ឋ ទទួលបានការផ្ដល់សេវានានា ប្រកបដោយគុណភាពតម្លាភាព និងរស់ប្រកបដោយ សុវត្ថិភាព ផាសុកភាព សុខដុមរមនា ។ ឯកឧត្តម ផាន់ ចាន់ធុល ថ្លែងសន្ទរកថានិងផ្ដាំផ្ញើ ក្នុងអង្គពិធី យើងរួមគ្នាអនុវត្តគោលនយោបាយពាក់ពាន់ ( ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ) អត្ថបទមាស ចន្ទី រូបភាពលោកលី គង់