(សំណេរអភិបាលនៃគណៈអភិបាលខេត្តកោះកុងលោកជំទាវមិថុនា ភូថង)អបអរសាទរព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព កម្ពុជា-ថៃ (ខេត្តកោះកុង និងខេត្តត្រាត) តាំងនាមឱ្យ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានកិត្តិយស

ចេញផ្សាយ ពី P.M.C.TV
ចេញផ្សាយថ្ងៃទី29 ខែកក្កដា ឆ្នាំ 2022 (សំណេរអភិបាលនៃគណៈអភិបាលខេត្តកោះកុងលោកជំទាវមិថុនា ភូថង)អបអរសាទរព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព កម្ពុជា-ថៃ (ខេត្តកោះកុង និងខេត្តត្រាត) តាំងនាមឱ្យ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានកិត្តិយស និងមោទនភាពយ៉ាងខ្លាំង សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះគណៈប្រតិភូ ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស ក្រុមកីឡាករទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្ត ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ (កោះកុង-ត្រាត)នាឱកាសដ៏ថ្លៃថ្លានេះ។ ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពនេះ រៀបចំឡើងក្នុងគោលបំណង៖ ពង្រឹងចំណងមិត្តភាពរវាងប្រទេសជិតខាងឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត -ផ្សព្វផ្សាយពីការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព ឱ្យបានកាន់តែប្រសើរដល់តំបន់ទេសចរណ៍ថ្មីៗ -ផ្សព្វផ្សាយពីការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាព -ជំរុញចលនាទេសចរណ៍តាមព្រំដែន ជាពិសេសតំបន់ទេសចរណ៍សក្តានុពល ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត និងខេត្តកោះកុង -លើកកម្ពស់សេដ្ឋកិច្ចប្រជាជនតាមជនបទ និងការចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យ ទេសចរណ៍ និងកីឡា។ ដោយអ្នកស្រី មាស ចន្នី