នៅភូមិថ្មរមៀលខាងលិចមានលោកពូម្នាក់ឈ្មោះ ប៊ី សារ៉េត ត្រូវ រន្ទះជើង នាយប៉ុស្តិ៍ចំនួន ពីរ ជើងចំឆ្អឹងជំនីខាងឆ្វេងដេកឈឺរាល់ថ្ងៃ

ចេញផ្សាយ ពី P.M.C.TV
នៅភូមិថ្មរមៀលខាងលិចមានលោកពូម្នាក់ឈ្មោះ ប៊ី សារ៉េត ត្រូវ រន្ទះជើង នាយប៉ុស្តិ៍ចំនួន ពីរ ជើងចំឆ្អឹងជំនីខាងឆ្វេងដេកឈឺរាល់ថ្ងៃ ។ ចេញផ្សាយថ្ងៃអង្គារ៩រោច ខែផល្គុន ឆ្នាំថោះបញ្ចាស័កពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសាឆ្នាំ២០២៤ លោកពូឈ្មោះប៊ី រ៉េត រស់នៅក្នុងភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ដោយក្តុកក្តួលទាំងអួលដើមកថា មានក្មួយប្រុសគាត់មកលេងផ្ទះគាត់មួយសន្ទុះក្រោយមកក្មួយគាត់ក៏បានទៅលេងផ្ទះអ្នកជិតខាងគាត់ចាំយូរពេកក៏ទៅហៅក្មួយៗក៏មិនមក គាត់ក៏មកផ្ទះវិញ គាត់នៅមិនសុខក៏ទៅហៅម្តងទៀតឈរនៅមាត់ថ្នល់ស្រែកហៅក្មួយ ពេលនោះគាត់មានជាប់ទាំងញញួរទៅជាមួយផង។ខណះនោះក៏មានប៉ូលិសប៉ុស្គិ៍មកហៅគាត់ឡើងម៉ូតូទៅប៉ុស្តិ៍នៅវេលាម៉ោង១១យប់ថ្ងៃទី១១ខែមីនា២០២៤ ទៅដល់ប៉ុស្តិ៍ក៏ច្រានគាត់ចូលបន្ទប់ហើយក៏ដាក់ច្រវ៉ាក់ជើងគាត់ លោកពូក៏រៀបរាប់បន្តទៀតថាគាត់ឃើញប៉ូលីសព្រួតគ្នាវាយគាត់ៗក៏ក្រឡេកមើលក្រោយក៏ឃើញ នាយប៉ុស្តិ៍ឈ្មោះ នូ សុផាត ទាត់គាត់មួយជើងក្រោយមកថែមមួយជើងទៀតគាត់ក៏សន្លប់ ពេលព្រឹកឡើងក៏លេងគាត់អោយទៅផ្ទះវិញ គាត់មានការឈឺចុកចាប់ពេកគាត់ក៏ទៅមន្ទីពេទ្យ។(សារព័ត៌មានយើងខ្ញុំក៏បានសម្ភាសលោកពូចប់ក៏បន្តទៅសាកសួរនាយប៉ុស្គិ៍នាយៗថានាំគាត់មកឃាំងទុកអោយគាត់ស្វាងស្រាលេងអោយគាត់ទៅផ្ទះវិញ។លោកពូសូមសំណូមពរ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យក្រលែកឬចាត់មន្ត្រីវិជ្ជមានមកពិនិត្យមើលប៉ុស្គិ៍ព្រំដែនគោក ក្រឡចាស់ផងទាន!គាត់ក៏សំណូមពរដល់លោកអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យសូមលោកមេត្តាក្រឡេកមើលឬជួយពិនិត្យរឿងរ៉ាវកើតហេតុដែលគាត់រៀបរាប់ខាងលើនេះផងទាន!លេខទូរសព្ទស្នាក់ការការផ្សាយ0882620000 ។