ព័ត៌មានជាតិ

(ខេត្តបន្ទាយមានជ័យ)ពិធីដេញថ្លៃគម្រោងផ្លូវបេតុង២ខ្សែ=៤៥០ម៉ែតនៅសាលាសង្កាត់ផ្សារកណ្ដាលបានជោគជ័យ នាព្រឹកថ្ងៃ

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)ពិធីដេញថ្លៃគម្រោងផ្លូវបេតុង២ខ្សែ=៤៥០ម៉ែតនៅសាលាសង្កាត់ផ្សារកណ្ដាលបានជោគជ័យ។នាព្រឹកថ្ងៃព្រហស្បតិ៍១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ៣៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៤ មានមន្ត្រីថ្នាក់ខេត្ត ក្រុង សង្កាត់ អ្នកម៉ៅការរបស់ក្រុមហ៊ុន ប្រជាពលរដ្ឋ សមាជិក សមាជិការ នៅក្នុងសង្កាត់ផ្សារកណ្តាល ព្រមទាំងអ្នកសារព័ត៌មានអញ្ជើញចូលរួមពិធីដេញគម្រោងផ្លូវបេតុងចំនួន២ខ្សែ=450មនោះក៏ចាប់ផ្ដើមអង្គប្រជុំលោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្តាល បានអញ្ជើញ ប្រធានក្រុមហ៊ុនដេញគម្រោងដាក់ពាក្យដេញថ្លៃ ខណៈនោះមានក្រុមហ៊ុនមានបីបានដាក់ពាក្យដេញថ្លៃ។បន្តមកក្រុមព្រឹក្សាខេត្តនិងក្រុងបើកគម្រោងដេញថ្លៃរបស់ក្រុមហ៊ុនទាំងបីនោះ ក៏ឃើញមានក្រុមហ៊ុនមួយបានដេញឈ្នះ ក្រុមហ៊ុនឈ្នះនោះឈ្មោះ អាត ចាន់ឡុង.ខណៈនោះដែរលោកចៅសង្កាត់បានមានប្រសាសន៍ទៅកាន់ប្រធានក្រុមហ៊ុនដែលឈ្នះថា សូមលោកប្រធានក្រុមហ៊ុនយកចឹត្តទុកដាក់អោយបានខ្ពស់ក្នុងការសាងសង់ផ្លូវអោយមានគុណភាពនិងនិរន្ធភាពត្រឹមត្រូវតាមស្តង់ដាររបស់រដ្ឋាភិបាលបានដាក់អោយ។លោកមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថាយើងទាំងអស់គ្នាបានផ្លូវល្អប្រើប្រាស់ហើយត្រូវជួយថែរក្សារការពារទាំងអស់គ្នា។ចុងបញ្ចប់ចៅសង្កាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអាណត្តិទី៧និងគោរពជូនពរដល់មន្ត្រីខេត្ត ក្រុង អ្នកម៉ៅការ សជិក សមាជិការ ទាំងអស់ ជួបតែ សេចក្តីសុខ សេចក្តីចំរើន និងពុទ្ធពរ ទាំង៤ប្រការ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!