(អូស្ត្រាលី)ញត្តិគាំទ្ររបស់សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់បានសម្តែងនូវការពេញចិត្តជាខ្លាំង និងសូមគាំទ្រយ៉ាងពេញទំហឹងទាំងស្រុង ចំពោះការដាក់ចេញនូវបទបញ្ជា

ចេញផ្សាយ ពី P.M.C.TV
(អូស្ត្រាលី)ញត្តិគាំទ្ររបស់សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់បានសម្តែងនូវការពេញចិត្តជាខ្លាំង និងសូមគាំទ្រយ៉ាងពេញទំហឹងទាំងស្រុង ចំពោះការដាក់ចេញនូវបទបញ្ជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការគ្រប់ប្រភេទ ប្រសិនបើមានការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។ បទបញ្ជារបស់សម្តេចធិបតី ពិតជាគតិបណ្ឌិតដ៏ត្រឹមត្រូវបំផុតប្រកបដោយគុណតម្លៃដ៏វិសេសវិសាល ក្នុងការថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាជនគំរូដ៏ល្អ ជាអ្នកបម្រើប្រជាជនដ៏ស្មោះត្រង់ និងជាសសរទ្រូងដ៏សំខាន់បំផុតរបស់ប្រទេសជាតិ ដើម្បីចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិឱ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍ ក្រោមការដឹកនាំដ៏ភ្លឺស្វាង និងឈ្លាសវៃបំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជាទូទៅ។ Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website