សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាបបទល្មេីសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ៖ កាលពីថ្ងៃទី២៧

ចេញផ្សាយ ពី P.M.C.TV
សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាបបទល្មេីសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ អនុវត្តតាមយបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេ នីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុ សល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទ ល្មេីសសេដ្ឋកិច្ចលោកវរសេនីយឯក យី យក់សាន នាយកា រិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯក ភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រចំនុចអូរដារ,ច្រាំងចោទ,បឹងសំ និងខាងលើបឹងសំ(អតីតឡូតិ៍នេសាទលេខ២)ក្នុងតំបន់រាមសារព្រែកទាល់ បន្ទាយសត្វស្លាប ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលទ្ធផលដូចខាងក្រោម ៖ ១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល ចំនួន០៤ករណី។ ២-កាប់បំផ្លាញ និងដុតចោល៖
⁃ សាច់ម៉ង ប្រវែង ៣,៥០០ម៉ែត្រ
⁃ ឡុកចាប់ត្រីចំនួន ១១គ្រឿង
⁃ បង្គោលចំនួន ៨០០ដើម
⁃ ប្រលែងត្រីចម្រុះចំនួន៤០០គីឡូក្រាម
ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕(រូបភាពនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច) By kosal