ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាស្តង់ពិព័រណ៍ នៃពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នៅល្ងាច ថ្ងៃសៅរ៍

ចេញផ្សាយ ពី P.M.C.TV
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាស្តង់ពិព័រណ៍ នៃពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នៅល្ងាច ថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ របស់ក្រសួង​ ស្ថាប័ន​ និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល​ ផផលិតផល និងសេវាកម្មផ្សេងៗរបស់ខ្លួន​ ក្នុងពិធីបុណ្យសមុទ្រលេីកទី​១០​ នៅទីក្រុងកែប​ ខេត្តកែប។ ពិធីបុណ្យសមុទ្រ លើកទី១០ នេះ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”​ បុណ្យសមុទ្រ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១​ ដល់​ ៣​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប​ ខេត្តកែប៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!