ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម

ចេញផ្សាយ ពី P.M.C.TV
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ ត្រង់ចំនុចនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតអោយមានការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ៕
👉 Facebook | 👉 Telegram
👉 Instagram | 👉 Twitter
👉 Website

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!