(ខេត្តឧត្តរមានជ័យ) មានការដេញថ្លៃគម្រោងផ្លូវប៉េតុងមួយខ្សែរ មហារជនមួយចំនួនដាក់ការសង្ស័យថា ហាក់ដូចជាឃុបឃិតគ្នាជាប្រព័ន្ធ

ចេញផ្សាយ ពី P.M.C.TV
នៅភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានការដេញថ្លៃគម្រោងផ្លូវប៉េតុងមួយខ្សែរ មហារជនមួយចំនួនដាក់ការសង្ស័យថា ហាក់ដូចជាឃុបឃិតគ្នាជាប្រព័ន្ធដោយចូលធ្វើការដេញថ្លៃនិងបញ្ចប់នៃការដេញថ្លៃមិនត្រូវតាមពេលវេលាម៉ោងដាក់ក្នុងតារ៉ាង។ នៅថ្ងៃព្រហស្បតិ៍ ៨កើតខែស្រាពណ៍ ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង 8:49 នាទីដល់ម៉ោងជិត10 ការដេញថ្លៃគម្រោងផ្លូវប៉េតុងមួយខ្សែបានចាប់ផ្ដើមរៀបចំដេញជាបណ្ដើរៗ ហាក់ដូចជារៀបចំទុកជាមុនរបស់ក្រុមហ៊ុនទាំង4នោះ ។ខណៈនោះដែរមហាជនបានឃើញមេឃុំ សន្ទុកឃុំ បាននិយាយដោយខ្សឹបខ្សៀវហើយក៏បានបញ្ចប់ដោយមានក្រុមហ៊ុនឈ្មោះសុខា វ៉ាន់ណារ៉ា ម្ចាស់ក្រុមហ៊ុននោះឈ្មោះ គិម សុវណ្ណា មួយដោយមានទឹកលុយ៥៤,៩៥០ ,០០០ ហើយក៏បានឈ្នះ។មហាជននិងប្រជាពលរដ្ឋរស់នៅភូមិឃុំនោះសង្ឃឹមថាអាជ្ញាធរឃុំមិនបណ្ដោយឲ្យក្រុមហ៊ុនមួយនេះធ្វើផ្លូវឆាប់ខូចនោះឡើយ។ហើយមិនមានភាពឃុបឃិតពុករលួយជាប្រព័ន្ធឡើយ ។ព្រោះកន្លងមកគាត់ឃើញផ្លូវមួយចំនួនដែលក្រុមហ៊ុនមួយចំនួនធ្វើនៅឃុំនេះលើកមុនៗធ្វើរួចមិនបានប៉ុន្មានក៏ខូចទៅវិញ។ ពួកគាត់សូមសំនូមពរមន្ត្រីជំនាញពិនិត្យក្នុងការដេញថ្លៃគំរោងផ្លូវនៅចំណុចនោះផង ទាន។ លេខទូរសព្ទទីស្នាក់ការការផ្សាយ 0882620000 !!