(ខេត្តតាកែវ)គយឈរជើងនៅផ្លូវជាតិលេខ 2 នៅក្រុងដូនកែវ កំពុងដាក់ឡានចាំស្ទាក់ឡានដឹកអីវ៉ាន់ចាប់ហួយនិងឡានដឹកបន្លែសំពីងសំពោងមកពីវៀតណាមឆ្ពោះទៅទីក្រុងភ្នំពេញ សប្បាយយកលុយទាំងមុខញញឹ

ចេញផ្សាយ ពី P.M.C.TV
(ខេត្តតាកែវ)គយឈរជើងនៅផ្លូវជាតិលេខ 2 នៅក្រុងដូនកែវ កំពុងដាក់ឡានចាំស្ទាក់ឡានដឹកអីវ៉ាន់ចាប់ហួយនិងឡានដឹកបន្លែសំពីងសំពោងមកពីវៀតណាមឆ្ពោះទៅទីក្រុងភ្នំពេញ សប្បាយយកលុយទាំងមុខញញឹម នៅថ្ងៃសៅរ៍១១ រោចខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ គយនៅផ្លូវជាតិលេខ ២ នៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានអាជីវករដឹកទំនិញជាច្រើនរូបដោយមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថាពួកគាត់ដឹកអីវ៉ាន់ពីច្រកវៀតណាមឆ្ពោះទៅខេត្តកណ្ដាលឬឆ្ពោះទៅភ្នំពេញមិនថាអីវ៉ាន់ចាប់ហួយឬបន្លែនោះទេពួកគាត់ចូលទៅបង់លុយឱ្យជារៀងរាល់ជើង។បើមិនចូលទៅបងលុយតែមួយជើងទេគយនឹងចាប់ទាំងឡាននិងបន្លែទុក០៣ថ្ងៃទៅ០៤ថ្ងៃទើបគយគេធ្វើក្រដាសស្នាមឬឯកសារឡើងទៅខាងលើ ឲ្យខាតពេលពួកគាត់រកស៊ី ពួកគាត់បន្តទៀតថាបើចរចារតម្លៃត្រូវគ្នាហើយទៅបង់តែលុយបានហើយមិនបាច់ចេញក្រដាសស្នាមអ្វីទាំងអស់.ដាក់តែលុយទៅរួចជាស្រេចទង្វើមន្ត្រីគយនៅចំណុចដែលបានរៀបរាប់ខាងលើ មន្ត្រីថ្នាក់ជាតិគួរតែក្រឡេកមកមើលផងទាន !បើមានព័ត៌មានសំនូមពរពីអជីវករបញ្ហាគយនៅចំណុចនេះ អី្វមិនស្រួលសារព័ត៌មានយើងខ្ញុំមានលេខក្រោយៗបន្តទៀត។ លេខទូរសព្ទថ្នាក់ការការផ្សាយ 0882620000