ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ និង ឯកឧត្តមបណ្ឌិតដួង តារា បានទទួលសមាជិកថ្មីមកពីគណៈបក្សប្រឆាំចំនួន៧០០នាក់

ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ និង ឯកឧត្តមបណ្ឌិតដួង តារា បានទទួលសមាជិកថ្មីមកពីគណៈបក្សប្រឆាំចំនួន៧០០នាក់ ។ គោលនយោបាយបង្រួបបង្រួមរបស់គណៈបក្សប្រជាជនដូចពាក្យចាស់ថា) «ទឹកត្រជាក់ត្រីមកជ្រកកោន» នាព្រឹក ថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ពិធីជួបសំណេះសំណាលដ៏ធំ ក្រោមអធិបតីភាព របស់ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងឯកឧត្តមបណ្ឌិត ដួង តារាក៏ជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ទទួលយកបងប្អូនជនរួមជាតិដែលមាននិន្នាការនយោបាយផ្សេងគ្នា ប៉ុន្តែដំណាក់កាលចុងក្រោយក្នុងឱកាសនេះដើម្បីទទួលបានឱកាសជាថ្មីចូលរួមជីវភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មានន័យថា៖ ការគិតត្រូវ ការយល់ឃើញត្រូវ និងការសម្រេចចិត្តត្រឹមត្រូវ របស់បងប្អូនដើម្បីផ្តាច់ខ្លួនពីគណៈបក្សផ្សេងមួយចំនួនវិលមកចូលគណៈបក្សប្រជាជនកម្ពុជាគឺនៅតែមិនទាន់ហួសពេលនោះទេ។ អ្វីដែលទាញការចាប់អារម្មណ៍ខ្លាំងគឺ គណៈបក្សប្រឆាំង និយាយល្អ ធ្វើមិនល្អ ភូតកុហកបោកប្រាស់ប្រជារាស្ត្រ ប្រជាជនជារៀងរហូតមក គឺជាមូលហេតុ នាំឱ្យបងប្អូនយើង៧០០នាក់សម្រេចចិត្តវិលមកចូលគណបក្សប្រជាជនកម្ពុជាវិញ គឺ គណៈបក្សប្រជាជន និយាយល្អ ធ្វើល្អ ទទួលបានលទ្ធផលល្អ ដែលជាគោលដៅរួម របស់មនុស្សទូទៅក្នុងសង្គមពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា.កត្តានេះហើយដែលជាចរន្តជាគោលដៅតម្រង់ទិសដំណើរឆ្ពោះទៅរកការច្របាច់បញ្ចូលគ្នាជាធ្លុងតែមួយគឺគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបរិបាល កសាង ការពារ អភិវឌ្ឍន៍ និងជាបិតាសន្តិភាព បន្ថែមពីលើនេះសម្រាប់មន្ត្រីជាន់ខ្ពស់ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បានផ្សារសាច់ផ្សារឈាមរួមរស់ជាមួយប្រជាពលរដ្ឋផ្ទាល់ បម្រើប្រជាពលរដ្ឋផ្ទាល់ រួមសុខរួមទុក្ខនិងជីវភាពរបស់ប្រជាពលរដ្ឋ។កន្លងមកឯកឧត្តមបណ្ឌិត ដួង តារា និង ឯកឧត្តមបណ្ឌិត លី សាម៉េត បានប្រឹងប្រែងជានិច្ចក្នុងការសម្របសម្រួលដោះស្រាយអំពីវិវាទផ្សេងៗនៅក្នុងមូលដ្ឋានជាច្រើនផងដែរ.ឯកឧត្តម បណ្ឌិត ដួង តារា ត្រូវបានប្រជាពលរដ្ឋគាំទ្រនូវសកម្មភាពសម្របសម្រួលពាំនាំផ្សព្វផ្សាយ ពីគោលនយោបាយរបស់ គណៈបក្សប្រជាជន គឺដើម្បីប្រជាជន ។ សម្រាប់ថ្ងៃនេះឯកឧត្តមបណ្ឌិត បានពាំនាំទស្សនៈ វិស្ស័យ គោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោនិងថ្នាក់ដឹកនាំកំពូលៗ ជាពិសេសថ្នាក់មូលដ្ឋាន ផ្ទាល់របស់យើងនេះឯកឧត្តមបណ្ដិត លីសាមេត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានគណៈបក្សប្រជាជនកម្ពុជា និងឯកឧត្តមបណ្ឌិត ដួងតារា លោកបណ្ឌិតបានយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ដូច្នេះហើយទើបគណបក្សប្រឆាំងមានទំនុកចឹត្តយ៉ាងខ្លាំងទើបមកចូលគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។ដូចក្នុងថ្ងៃនេះវត្តមានរបស់បងប្អូនរួមជាតិមកពីគណៈបក្សប្រឆាំង៧០០នាក់បានវិលមករួបរួមជាមួយគណៈបក្សប្រជាជនកម្ពុជាគឺបានបង្ហាញពីការសម្រេចត្រូវ គិតត្រូវ យល់ត្រូវ អនុវត្តត្រូវ ដូចពាក្យចាស់ពោលថា (ទឹកត្រជាក់ត្រីកុម) ឬអាចនិយាយបានមួយបែបទៀតថា៖ម្លប់ត្រជាក់របស់គណៈបក្សប្រជាជនកម្ពុជាផ្តល់ជូនគ្រប់បងប្អូនជាជនរួមជាតិបានជ្រកកោនដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។ គុណធម៌របស់សម្តេចតេជោ គុណធម៌របស់ឯកឧត្តមបណ្ឌិត លី សាម៉េត ឯកឧត្តមបណ្ឌិត ដួង តារា និងមន្ត្រីជាន់ខ្ពស់ដទៃទៀត គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ដែលប្រជាពលរដ្ឋ ទទួលបានសន្តិភាព សេរីភាព យុត្តិធម៌ ពេញលេញ គឺជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នា ។ តាមសាររបស់ លោក ឆេង ហ្គេកស៊ីម តំណាងសមាជិកគណៈបក្សសុំចូលថ្មីមានខ្លឹមសារថា៖ ខ្ញុំបាទបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ មានគុណបំណាច់ ធំធេងចំពោះជាតិមាតុភូមិ ។ ដូច្នេះខ្ញុំបាទសូមគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណៈបក្សប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះសូមឯកឧត្តមប្រធានមេត្តាពិនិត្យនិងសម្រេចឱ្យខ្ញុំបាទ យើងខ្ញុំបានចូលរួមជីវភាពនយោបាយពាំនាំការផ្តាំផ្ញើ សម្តីរបស់សម្តេចពុកមកដល់ក្រុមកូនៗ។ ចំណែក លោក សួស ភារិន តំណាងបានមកចូលរួមក្នុងឱកាសនេះ បានសម្តែងមតិដូចខាងក្រោម៖១ ប្តេជ្ញា គោរពនិងអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជានិងលក្ខខន្តិកៈ។ ២ ប្តេជ្ញាថែរក្សាសាមគ្គីផ្ទៃក្នុងនិងរក្សាការសម្ងាត់របស់គណបក្ស និងប្រែក្លាយកម្មវិធីនយោបាយនេះឱ្យទៅជាការប្រតិបត្តិជាក់ស្តែង។ ៣. ប្តេជ្ញាចូលរួមជីវភាព គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិពិសេសការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខនេះ៕ ដោយលោកគង់ វ៉ាន់ឌី