ព័ត៌មានអន្តរជាតិ

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមជាផ្លូវការ នៅរដ្ឋធានីហ្សាកាតា AKP

ចេញផ្សាយ ពី P.M.C.TV
ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមជាផ្លូវការ នៅរដ្ឋធានីហ្សាកាតា AKP ហ្សាកាតា ចេញផ្សាយ ថ្ងៃសៅរ៍ ១១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ — ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្តើមជាផ្លូវការ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិឥណ្ឌូនេស៊ី Gelora Bung Karno ដោយមានអ្នកចូលរួមរត់ប្រមាណ ៤០០នាក់។ អញ្ជើញចូលរួមក្បួនដង្ហែនេះ មានវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ឯកឧត្តម អ៉ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី និងលោក Muhadjir Effendy រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ីផងដែរ។ រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!