ពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល និងចុះត្រួតពិនិត្យស្ថានភាពបទល្មើសជលផល នៅភូមិសាស្ត្រខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២

ចេញផ្សាយ ពី P.M.C.TV
ពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល និងចុះត្រួតពិនិត្យស្ថានភាពបទល្មើសជលផល នៅភូមិសាស្ត្រខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារពិនិត្យស្រាវជ្រាវ និងបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្រ្តខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារពិនិត្យស្រាវជ្រាវ និងបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្រ្តខេត្តសៀមរាប បានចូលរួមក្នុងពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល(រដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ) ដែលកំពុងប្រចាំការនៅចំណុចកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក នាយ នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល លោក ប្រធាន អនុប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញពាក់ព័ន្ធនាន។
ក្នុងពិធីសំណេះសំណាលនេះ ក្រុមការងារចម្រុះប្រចាំការទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដូចខាងក្រោម ៖
១-ថវិកាចំនួន ៥ ០០០ ០០០ រៀល
២-ទឹកសុទ្ធធុងធំចំនួន ៣០ ធុង
៣-ប្រេងម៉ាស៊ូចំនួន ៥០០លីត្រ
៤-អង្ករចំនួន ៤បាវ
៥-ត្រីខចំនួន ៧ យួរធំ
៦-សាច់ជ្រូកចំនួន ៣៥គីឡូក្រាម
៧-មីចំនួន ៤៨កេស
៨-បន្លែគ្រប់មុខចំនួន ៥០គីឡូក្រាម
៩-ពងមាន់ចំនួនចំនួន ៤០០ពងឧបត្ថម្ភដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប៕ ដោយលោក គង់ វ៉ាន់ដឿន