ព័ត៌មានជាតិ

(ខេត្តឧត្ដរមានជ័យ)៖ប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគីរ, កាលពីរ

ចេញផ្សាយ ពី P.M.C.TV
(ខេត្តឧត្ដរមានជ័យ)៖ប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគីរ, កាលពីរសៀលថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគី ក្នុងក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក ទាំងប្រាំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផង។ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ ក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវប្រកាសចូលកាន់តំណែងនៅពេលនេះរួមមាន៖ ១៖ លោក រ៉ែម ផល្លាវី ពីប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ជំនួសលោក សាប់ យឿន ដែលត្រូវតែងតាំងជាអនុប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត។ ២៖ លោក ឯម បញ្ញារិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ជំនួសលោក ហ៊ូ តារ៉ារិទ្ធ ដែលត្រូវតែងតាំងជាប្រធានច្រក ចេញ-ចូល តែមួយសាលាខេត្ត។ ៣៖ លោក សុឹម ហ៊ុច ត្រូវបានតែងតាំងជាប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ។ នៅក្នុងឱកាសនេះដែរឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងណែនាំដល់លោកប្រធានទីស្នាក់ការច្រកទាំង៣ ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវយកចិត្តទុកដាក់ការសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឱ្យកាន់តែមានភាពរឹងមាំ ក្នុងរង្វង់ថ្នាក់ដឹកនាំ មន្ត្រី សមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើគោលការណ៍តម្លាភាព ទទួលខុសត្រូវនិងប្រសិទ្ធិភាព ពិសេសត្រូវមានការសម្របសម្រួលការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាង ដោយស្របតាមគោលការណ៍ច្បាប់ជាធរមាន និងបន្តថែរក្សាស្នាដៃ សមិទ្ធិផល និងខិតខំកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត ដើម្បីផលប្រយោជន៍អង្គភាពទាំងមូល។ ជាមួយគ្នានេះត្រូវពង្រឹងរបៀបរបបធ្វើការ បែងចែកតួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ ពិសេសត្រូវសហការជាមួយកងកម្លាំងដែលឈរជើងនៅព្រំដែនឱ្យបានល្អ ទាំងភាគីខ្មែរនិងភាគីថៃ យកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាននឹងអ្នកពាក់ព័ន្ធដ៍ទៃទៀតឱ្យស្អិតរមួត បង្កើនការយកចិត្តទុកដាក់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយភាគីមិត្តថៃ ដើម្បីរួមលើកម្ពស់កិត្យានុភាពកិត្តិយស និងភាពស្របច្បាប់ត្រឹមត្រូវ នៃការឆ្លងកាត់បងប្អូនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរដឹកជញ្ជូននិងទំនិញគ្រប់ប្រភេទ។ សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានច្រកព្រំដែនអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃ រួមមាន៖ ច្រកព្រំដែនអន្តរជាតិ«ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ«អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង ច្រកព្រំដែនអន្តរជាតិ«ជប់គគីរ» ស្ថិតក្នុងស្រុកបន្ទាយអំពិល៕ ដោយកញ្ញាគង់លី ហួរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!